- តើអ្នកបានធ្វើអ្វីនៅក្នុងឆ្នាំនេះ ដែលអ្នកមិនធ្លាប់ធ្វើពីមុនមក?
- តើអ្នកបានរក្សាការសន្យាឆ្នាំថ្មីដែរឬទេ?
- តើមានអ្នកជិតស្និទ្ធណាបានសម្រាលកូនដែរឬទេ?
- តើមានអ្នកជិតស្និទ្ធណាបានស្លាប់ដែរឬទេ?
- តើអ្នកបានទៅដើរលេងទីក្រុង រដ្ឋ ប្រទេសណាខ្លះ?
- តើអ្នកចង់បានអ្វីនៅឆ្នាំក្រោយ ដែលអ្នកខ្វះខាតក្នុងឆ្នាំនេះ?
- តើថ្ងៃខែណាក្នុងឆ្នាំនេះនឹងអ្នកនៅតែចងចាំជាប់ជានិច្ច ហើយហេតុអ្វី?
- តើអ្វីជាការសម្រេចផលធំបំផុតរបស់អ្នកក្នុងឆ្នាំនេះ?
- តើអ្វីគេជាបរាជ័យដ៏ធំបំផុតរបស់អ្នក?
- តើអ្នកបានប្រឈមមុខនឹងការលំបាកអ្វីទៀត?
- តើអ្នកបានកើតជំងឺ ឬរងរបួសដែរឬទេ?
- តើអ្វីទៅជារបស់ល្អបំផុតដែលអ្នកបានទិញ?
- តើមារយាទរបស់នរណាបានគួរឱ្យអ្នកសរសើរ?
- តើមារយាទរបស់នរណាបានធ្វើឱ្យអ្នកហួសចិត្ត?
- តើលុយរបស់អ្នកភាគច្រើនបានទៅណា?
- តើអ្នកបានរំភើបខ្លាំងណាស់អំពីអ្វី?
- តើបទចម្រៀងមួយណានឹងរំលឹកអ្នកជានិច្ចអំពីឆ្នាំនេះ?
- បើប្រៀបធៀបទៅនឹងពេលនេះកាលពីឆ្នាំមុន តើអ្នក៖ សុភមង្គលជាង ឬពិបាកចិត្តជាង? មានទ្រព្យជាង ឬ ក្រីក្រជាង? មានសុខភាពល្អជាង ឬមិនល្អជាង?
- តើអ្នកបានប្រាថ្នាថាអ្នកធ្វើអ្វីកាន់តែច្រើនក្នុងឆ្នាំនេះ?
- តើអ្នកបានបា្រថ្នាថាអ្នកកាត់បន្ថយការធ្វើអ្វីក្នុងឆ្នាំនេះ?
- តើអ្នកដើរលេងថ្ងៃឈប់សម្រាកយ៉ាងដូចមេ្ដច?
- តើអ្នកមានសេចក្ដីស្នេហាជាមួយនរណាម្នាក់នៅក្នុងឆ្នាំនេះដែរឬទេ?
- តើអ្នកស្អប់នរណាម្នាក់ឥឡូវនេះ ដែលអ្នកមិនបានស្អប់នៅពេលនេះកាលពីឆ្នាំមុនឬទេ?
- តើអ្នកបានចូលចិត្តកម្មវិធីកុនអ្វីបំផុត?
- តើសៀវភៅអ្វីល្អបំផុតដែលអ្នកបានអាន?
- តើអ្វីជាការរកឃើញខាងតន្ត្រីដ៏អស្ចារ្យបំផុតរបស់អ្នកក្នុងឆ្នាំនេះ?
- តើអ្វីជាខ្សែភាពយន្តដែលអ្នកបានចូលចិត្តបំផុត?
- តើអ្វីជាម្ហូបអាហារដែលអ្នកបានចូលចិត្តបំផុត?
- តើអ្នកបានប្រាថ្នាអ្វី ហើយបានទទួល?
- តើអ្នកបានប្រាថ្នាអ្វី ប៉ុន្តែមិនបានទទួល?
- តើអ្នកបានធ្វើអ្វីខ្លះនៅថ្ងៃខួបកំណើតរបស់អ្នក?
- តើរឿងមួយណាដែលនឹងបានធ្វើឱ្យឆ្នាំរបស់អ្នកកាន់តែពេញចិត្តជាងនេះទៅទៀត?
- តើអ្នកអាចពណ៌នាអំពីម៉ូតសំលៀកបំពាក់ផ្ទាល់ខ្លួនក្នុងឆ្នាំនេះបែបណា?
- តើអ្វីដែលបានធ្វើឱ្យអ្នកនៅមានសុខភាពផ្លូវចិត្តល្អ?
- តើតារាល្បី ឬបុគ្គលសាធារណៈណាដែលអ្នកកោតសរសើរបំផុត?
- តើបញ្ហានយោបាយអ្វីដែលធ្វើឱ្យអ្នករំជើបរំជួលបំផុត?
- តើអ្នកនឹកនរណាគេបំផុត?
- តើនរណាជាមនុស្សថ្មីដ៏ល្អបំផុតដែលអ្នកបានជួប?
- តើអ្នកបានរៀនមេរៀនជីវិតដ៏មានតម្លៃអ្វីនៅឆ្នាំនេះ?
- តើសម្រង់សម្ដីអ្វីដែលសង្ខេបឆ្នាំរបស់អ្នកនេះបាន?