ទំព័រដើម • Discord • GitHub • Codeberg
English (Default) • Español • فارسی • Filipino • Français • Indonesia • Italiano • 日本語 • ភាសាខ្មែរ • 한국어 • Polski • Português Brasil • Русский • ภาษาไทย • Turkish • Українська • Tiếng Việt • 中文
LocalSend គឺជាកម្មវិធីឥតគិតថ្លៃ, បើកបង្ហាញប្រភពកូដ ដែលអនុញ្ញាតឱ្យអ្នកចែករំលែកឯកសារ និងសារដោយសុវត្ថិភាពជាមួយឧបករណ៍ដែលនៅជិតៗដែលស្ថិតនៅលើបណ្តាញមូលដ្ឋានតែមួយរបស់អ្នកដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។
LocalSend គឺជាកម្មវិធីដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ និងអនុញ្ញាតឲ្យមានការទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងឧបករណ៍និងឧបករណ៍ដោយប្រើ REST API និងការធ្វើកូដនីយកម្ម HTTPS ។ មិនដូចកម្មវិធីផ្ញើសារផ្សេងទៀតដែលពឹងផ្អែកលើម៉ាស៊ីនមេខាងក្រៅទេ LocalSend មិនតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត ឬម៉ាស៊ីនមេភាគីទីបីឡើយ ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដែលលឿន និងអាចទុកចិត្តបានសម្រាប់ការទំនាក់ទំនងក្នុងតំបន់ local។
ការទាញយកកម្មវិធីពីក្នុងហាងកម្មវិធីផ្លូវការ ឬពីកម្មវិធីគ្រប់គ្រងកញ្ចប់ ត្រូវបានណែនាំ ពីព្រោះកម្មវិធីមិនមានការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទេ។
| Windows | macOS | Linux | Android | iOS | Fire OS |
|---|---|---|---|---|---|
| Winget | App Store | Flathub | Play Store | App Store | Amazon |
| Scoop | Homebrew | Nixpkgs | F-Droid | ||
| Chocolatey | DMG Installer | Snap | APK | ||
| EXE Installer | AUR | ||||
| Portable ZIP | TAR | ||||
| DEB | |||||
| AppImage |
ស្វែងយល់ និងអានបន្ថែមអំពី distribution channels.
ភាពឆបគ្នា
| Platform | កំណែអប្បបរមា | ចំណាំ |
|---|---|---|
| Android | 5.0 | - |
| iOS | 12.0 | - |
| macOS | 11 Big Sur | ប្រើ OpenCore Legacy Patcher 2.0.2 (សូមមើល #1005) |
| Windows | 10 | កំណែចុងក្រោយដែលគាំទ្រ Windows 7 គឺ v1.15.4។ ប្រហែលជាមានកំណែថ្មីជាងសម្រាប់ Windows 7 នៅពេលអនាគត។ |
| Linux | N.A. | ភាពអាស្រ័យ: Gnome: xdg-desktop-portal និង xdg-desktop-portal-gtk, KDE: xdg-desktop-portal និង xdg-desktop-portal-kde |
ក្នុងករណីភាគច្រើន LocalSend គួរតែដំណើរការដោយរលូន និងឥតមានបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបញ្ហាក្នុងការផ្ញើ ឬទទួលឯកសារ អ្នកប្រហែលជាត្រូវកំណត់រចនាសម្ព័ន្ធ Firewall របស់អ្នក ដើម្បីអនុញ្ញាតឱ្យ LocalSend អាចទំនាក់ទំនងនៅលើបណ្តាញមូលដ្ឋានរបស់អ្នក។
| ប្រភេទ Traffic | ប្រូតូកូល | ផត | Action |
|---|---|---|---|
| ចូល | TCP, UDP | 53317 | អនុញ្ញាត |
| ចេញ | TCP, UDP | មួយណាក៏បាន | អនុញ្ញាត |
ម្យ៉ាងទៀត ត្រូវប្រាកដថាបានបិទការផ្តាច់ AP នៅលើ router របស់អ្នក។ ជាធម្មតា វាគួរតែត្រូវបានបិទតាមលំនាំដើមដោយស្វ័យប្រវត្តិ ប៉ុន្តែ router ខ្លះប្រហែលអាចនឹងបើក (ជាពិសេស guest networks)។
Portable Mode
(ត្រូវបានបង្ហាញជាលើកដំបូងក្នុងជំនាន់ v1.13.0)
បង្កើតឯកសារមួយមានឈ្មោះថា settings.json ស្ថិតនៅក្នុងទីតាំង directory ដូចគ្នាជាមួយនឹង executable ។
ឯកសារនេះអាចនឹងទទេ។
កម្មវិធីនេះនឹងប្រើប្រាស់ឯកសារនេះដើម្បីរក្សាទុកការកំណត់ជំនួសឲ្យទីតាំងគោលដើម។
ការចាប់ផ្តើមកម្មវិធីត្រូវបានលាក់
(ត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងជំនាន់ v1.15.0)
ដើម្បីចាប់ផ្តើមកម្មវិធីដែលលាក់ (តែក្នុង tray ប៉ុណ្ណោះ) សូមប្រើ --hidden (ឧទាហរណ៍៖ localsend_app.exe --hidden)។
នៅក្នុងជំនាន់ v1.14.0 និងពីមុនៗ កម្មវិធីនឹងចាប់ផ្តើមលាក់ប្រសិនបើ autostart ត្រូវបានកំណត់ ហើយការកំណត់លាក់កម្មវិធីនឹងត្រូវបានបើក។
LocalSend ប្រើ Protocol ទំនាក់ទំនងសុវត្ថិភាពដែលអនុញ្ញាតឱ្យឧបករណ៍ទំនាក់ទំនងគ្នាទៅវិញទៅមកដោយប្រើ REST API ។ ទិន្នន័យទាំងអស់ត្រូវបានផ្ញើដោយសុវត្ថិភាពតាម HTTPS ហើយវិញ្ញាបនបត្រ TLS/SSL ត្រូវបានបង្កើតភ្លាមៗនៅលើឧបករណ៍នីមួយៗ ដោយធានាបាននូវសុវត្ថិភាពយ៉ាងអតិបរមា។
សម្រាប់ព័ត៌មានបន្ថែមអំពី LocalSend Protocol សូមមើល documentation។
ដើម្បី compile កម្មវិធី LocalSend ចេញពីកូដប្រភព សូមអនុវត្តតាមជំហានទាំងនេះ៖
- តម្លើង Flutter ដោយផ្ទាល់ ឬដោយប្រើ fvm (សូមមើល [ជំនាន់ដែលអ្នកត្រូវការ].fvmrc))
- Clone កូដពី 'LocalSend' repository
- វាយពាក្យបញ្ជា
cd appដើម្បីបើកចូលបញ្ជីកម្មវិធី - វាយពាក្យបញ្ជា
flutter pub getដើម្បីទាញយក dependencies - វាយពាក្យបញ្ជា 'flutter run' ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី
[!ចំណាំ] LocalSend បច្ចុប្បន្នទាមទារកំណែ Flutter ចាស់ (បានបញ្ជាក់ក្នុង [.fvmrc].fvmrc)) ហើយដូច្នេះបញ្ហាស្ថាបនាកម្មវិធីអាចបណ្តាលមកពីភាពមិនស៊ីសង្វាក់គ្នារវាងជំនាន់ Flutter ដែលទាមទារ និង ជំនាន់ដែលអ្នកបានតម្លើង (ប្រព័ន្ធទាំងមូល)។ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍កាន់តែស៊ីសង្វាក់គ្នា LocalSend ប្រើ fvm ដើម្បីគ្រប់គ្រងជំនាន់ និងកំណែ Flutter។ បន្ទាប់ពីតម្លើង
fvmសូមវាយពាក្យបញ្ជាfvm flutterជំនួសឱ្យflutter។
យើងស្វាគមន៍ការរួមចំណែកពីអ្នកដែលចាប់អារម្មណ៍ក្នុងការជួយកែលម្អ LocalSend ។ ប្រសិនបើអ្នកចង់រួមចំណែក មានវិធីមួយចំនួនដើម្បីចូលរួម៖
អ្នកអាចជួយបកប្រែ LocalSend ទៅជាភាសាផ្សេងទៀត! វិធីដែលបានណែនាំ: ប្រើប្ល័តហ្វោម Weblate ដើម្បីគ្រប់គ្រងការបកប្រែ។
ជម្រើសមួយទៀត: អ្នកក៏អាចរួមចំណែកដោយ Fork មាន repository នេះ ហើយបន្ថែមការបកប្រែដោយដៃ។
ការបកប្រែស្ថិតនៅក្នុងថត app/assets/i18n។ កែសម្រួលឯកសារ _missing_translations_<locale>.json ឬ strings_<locale>.i18n.json ដើម្បីបន្ថែម ឬធ្វើបច្ចុប្បន្នភាពការបកប្រែ។
ចំណាំ: កន្លែងដែលដាក់ភ្ជាប់ដោយ @ នៅពីមុខ មិនត្រូវបកប្រែទេ។ ពួកវាមិនត្រូវបានប្រើនៅក្នុងកម្មវិធីតាមធ្យោបាយណាមួយឡើយ ដោយគ្រាន់តែជាអត្ថបទផ្តល់ព័ត៌មានអំពីឯកសារ ឬផ្តល់បរិបទដល់អ្នកបកប្រែ។
- ជួសជុលបញ្ហា: ប្រសិនបើអ្នករកឃើញកំហុស សូមបង្កើតសំណើ pull request ដោយមានការពិពណ៌នាច្បាស់លាស់អំពីបញ្ហា និងរបៀបជួសជុលវា។
- កែសម្រួល: មានបំណងចង់កែលម្អ LocalSend ទេ? សូមបង្កើត issue លើ GitHub ជាមុនសិន ដើម្បីពិភាក្សាពីមូលហេតុដែលចាំបាច់ត្រូវកែលម្អ។
សម្រាប់ព័ត៌មានបន្ថែម, សូមមើល ការណែនាំស្តីពីការរួមចំណែក.
| បញ្ហា | Platform (ផ្ញើ) | Platform (ទទួល) | ដំណោះស្រាយ |
|---|---|---|---|
| មិនឃើញឧបករណ៍ | ណាមួយក៏បាន | ណាមួយក៏បាន | ត្រូវប្រាកដថាបានបិទ AP-Isolation នៅលើ router របស់អ្នក។ ប្រសិនបើវាបានបើក ការតភ្ជាប់រវាងឧបករណ៍ត្រូវបានហាមឃាត់។ |
| មិនឃើញឧបករណ៍ | ណាមួយក៏បាន | Windows | ត្រូវប្រាកដថាបានកំណត់បណ្តាញរបស់អ្នកជាបណ្តាញ "ឯកជន"។ Windows អាចនឹងមានការរឹតបន្តឹងជាងនេះនៅពេលបណ្តាញត្រូវបានកំណត់ជាសាធារណៈ។ |
| មិនឃើញឧបករណ៍ | macOS, iOS | ណាមួយក៏បាន | អ្នកអាចសាកល្បងប្តូរការអនុញ្ញាត "Local Network" នៅក្រោម "Privacy" នៅក្នុងការកំណត់ OS។ |
| ល្បឿនយឺតពេក | ណាមួយក៏បាន | ណាមួយក៏បាន | ប្រើ 5 Ghz; បិទការអ៊ិនគ្រីបនៅលើឧបករណ៍ទាំងពីរ |
| ល្បឿនយឺតពេក | ណាមួយក៏បាន | Android | បញ្ហាដែលត្រូវបានដឹង។ flutter-cavalry/saf_stream#4 |

